ទិដ្ឋភាពខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយមានចំងាយ ៣៨២គីឡូម៉ែត្រពី រាជធានីភ្នំពេញ និមិត្តសញ្ញានៃខេត្តគឺតំណាងអោយ សត្វគោព្រៃ ដែលជាថនិកសត្វជាតិរបស់កម្ពុជា។ចំពោះចំនួនប្រជាពលរដ្ឋសរុបនៅក្នុងខេត្តមណ្ឌលគិរីគឺ៩៣,៤៤១នាក់ ដែលស្មើនឹង២២,២២០គ្រួសារដែលមានដង់ស៊ីតេ ៧នាក់ក្នុងមួយគីឡូម៉ែត្រ។ ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចនៅទូទាំងខេត្តសរុបមានចំនួន ៥៣,៤៤៤នាក់ ស្មើនឹង៥៧,២០ភាគរយ នៃប្រជាជនសរុប ដែលមាន ៨ជនជាតិ ក្នុងនោះរួមមាន៖ជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មួន និងកួយ។